ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កសិករម្នាក់រស់នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចំការចេកមួយកន្លែងនៅខាងក្រោយផ្ទះ តែត្រូវចោរលួចកាប់យកផ្លែស្ទើរតែរាល់ថ្ងៃ លុះនៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់ក៏បានសម្រេចចិត្តទៅយាមចាំឃ្លាំមើល ក៏ឃើញពីសកម្មភាពចោរលួចកាប់ផ្លែចេកក្នុងចំការនោះជាក់ស្តែងនឹងភ្នែកតែម្តង កាលពីម៉ោងប្រមាណ៩និង២០នាទីយប់ ហើយចាប់បាន

ម្នាក់និងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងដែលជនសង្ស័យកំពុងលួចកាប់ចេក ចំណែកម្នាក់ទៀតរត់ចោលបក្សពួកបាត់ ។សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលចាប់បានឈ្មោះ ថា រស្មី ភេទប្រុស អាយុ២០ មុខ របរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិឆក់រកា ឃុំដូនបា ស្រុកកោះក្រឡ ខេត្តបាត់ដំបង សព្វថ្ងៃមកស្នាក់នៅភូមិស្រែ អំពិល ឃុំឈើទាល ស្រុកកៀស្វាយ ខេត្តកណ្តាល។ករណីខាងលើនេះ ត្រូវបានឈ្មោះ ឈុន ពៅ ភេទប្រុស អាយុ៤២ឆ្នាំ ម្ចាស់ចំការចេករៀបរាប់ឲ្យដឹងថា មុនកើតហេតុ គឺរូបគាត់

កំពុងតែយាមចំការចេក បន្ទាប់មកក៏ បានឃើញជនសង្ស័យចំនួន២នាក់ដើរចូលក្នុងដីចំការរបស់គាត់ រួចក៏ធ្វើសកម្មភាពលួចកាប់ចេកដាក់ក្នុងរ៉ឺម៉កម៉ូតូតែម្តង ដោយឃើញដូច្នេះគាត់ក៏បានទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍ឈើទាល ដើម្បីឲ្យជួយចាប់ចោរ ។ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍នរដ្ឋបាលឈើទាល បានចុះដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ជន

សង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល ក៏បាននាំជនសង្ស័យ រួមទាំងវត្ថុតាងមានផ្លែចេកចំនួន១៧ស្ទង និងរ៉ឺម៉កម៉ូតូ១គ្រឿង ទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យក៏បានសារភាពថា គេនិងបក្សពួកម្នាក់ទៀតពិតជាបានលួចកាប់យកផ្លែចេកអ្នកស្រុកពិតប្រាកដមែន ។ ក្រោយពេលសាកសួររួច ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានផ្នែកជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិរបស់អ្នក