រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហកាជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខបានដេញ ប្រផិតប្រភិញញចាប់យុវជនពីរនាក់ជិះម៉ូតូមួគ្រឿង ក្រោយសមត្ថកិច្ចមានការសង្ស័យបានហៅឲ្យឈប់តែយុវជនទាំងពីរនាក់មិនបានឈប់រួចជិះម៉ូតូរត់ រហូត ដល់ផ្លូវបេតុង ចំណុចឃ្លាំងមួយកន្លែង ស្ថិតក្នុងឃុំអង្ក្រង់ទី១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ដោយយុវជនទាំងពីរនាក់មិនឲ្យឆេកឆេ និងតដៃជាមួយសមត្ថកិច្ចដោយមិនសហការ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋរស់នៅក្បែរកន្លែងកើតហេតុចេញមកជួយអន្តរាគមន៍ការពារយុវជនទាំងពីរនាក់ រំខានការងារសមត្ថកិច្ច ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់បន្ថែមទៀត។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង១០ នាទីយប់ថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២០។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងធ្វើការឃាត់ខ្លួនយុវជនទាំងពីរនាក់កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ នៅចំនុចផ្លូវ ៥៩៨ កែងនិងផ្លូវ១៩៨៦ ក៏ប្រទះឃើញយុវជនពីរនាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ ២០១៩ មួយគ្រឿងពណ៌ខ្មៅពាកស្លាកលេខកំពង់ឆ្នាំង1F-5932ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ដើម្បីឆែកឆេរស្រាប់ តែយុវជនទាំងពីរនាក់នោះមិនបានឈប់នោះទេបាននាំគ្នាជិះរត់ ទើបកម្លាំងសមត្ថកិច្ចដេញប្រផិបតប្រភីង និងបានទំនាក់ទំនងតាមវិទ្យុទាក់ទងទៅកម្លាំងព្រហ្មទណ្ឌខណ្ឌជួយចេញអន្តរាគមន៍ដេញចាប់រហូតមកដល់ចំណុចកើតហេតុ តែត្រូវបានយុវជនទាំងពីរនាក់មិនបានសហការជាមួយកម្លាំងសមត្ថកិច្ចនិងតដៃជាមួយសមត្ថកិច្ច និងមានការប្រទូសរ៉ាយគ្នាមួយប្រាវ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ចេញមកអន្តរាគមន៍ ការពារយុវជនទាំងពីរនាក់ មិនឲ្យសមត្ថកិច្ចឆេកឆេ និងរំខានការងារសមត្ថកិច្ច ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់បន្ថែមទៀត។

បច្ចុប្បន្នយុវជនទាំងពីរនាក់រួមនិងបុរសម្នាក់ទៀតត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងធ្វើការណែនាំអប់រំរួចឲ្យអាណាព្យាបាលមកធានាខុសត្រូវទើបសមត្ថកិច្ចឱ្យទៅផ្ទះវិញ។ចំណែកម៉ូតូសមត្ថកិរក្សាទុកបណ្ដោះអាសន្ន ឲ្យជនរងគ្រោះយកឯកសារពាក់ព័ន្ធនឹងម៉ូតូទើបសមត្ថកិច្ចប្រគល់ជូនវិញ៕

មតិរបស់អ្នក