ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ ក្រុមការងារគណៈកម្មាការប្រយុទ្ធជំងឺកូវីដ១៩ថ្នាក់ខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ដើម្បីត្រៀមរៀបចំ ការងារត្រួតពិនិត្យធ្វើដំណើររបស់អ្នកធ្វើដំណើរ នៅពេលខាងមុខ និងផ្តល់ការណែនាំសម្រាប់ការត្រួតពិនិត្យសុខភាព របស់មន្រ្តីចត្តាឡីស័ក ឲ្យបានល្អប្រសើរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនឧបត្ថម្ភដល់មន្ត្រីកំពុងបំពេញបេសកកម្មការងារនៅទីតាំងនោះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

មតិរបស់អ្នក