រាជធានីភ្នំពេញ ÷ នៅយប់ថ្ងៃពុធ ២កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០

ដោយមានការណែនាំរបស់ឯកឧត្តមអភិបាល រាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌចំការមន

គណៈ បញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមន បន្តចុះត្រួតពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដែលក្រុមហ៊ុន ណាហ្គាវេីល បានតុងតែងភ្លេីងលម្អនៅសួនច្បារ។

ហេីយជាមួយគ្នានោះផងដែរ បានផ្សព្វផ្សាយក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជេីញមកលេងនៅសួនច្បារ ណាហ្គាវេីលដ៏ ផងដែរ។

មតិរបស់អ្នក