បណ្ដាលឲ្យមានមនុស្សរងរបួស នៅកំពង់ចាម
(ថ្ងៃទី 10 December 2020 ម៉ោង 1:02 pm)

(កំពង់ចាម)៖ ករណីរថយន្ដធុនធំ ដាច់ហ្វ្រាំងចុះពីលើស្ពានគីហ្សូណា ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង។

មុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញធុនធំមួយគ្រឿង បើកបរចុះពីលើស្ពានទិសដៅចូលក្រុងកំពង់ចាម លុះមកជិតដល់ក្រោមទំនងរថយន្ដដាច់ហ្វ្រាំង ក៏បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ដែលក្បែរនោះ ហើយបន្ដបុកចូលផ្ទះប្រជាពលរដ្ឋផងដែរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ។

ហេតុការណ៍នេះ ក៏បានបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរ ប៉ុន្ដែមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕

មតិរបស់អ្នក