ចំនួន ៣៧ ត្រូវបានដោះស្រាយ និង ២២៥ ទៀតកំពុងដោះស្រាយ សម្រាប់ខែវិច្ឆិកា

សម្តេចក្រឡាហោម ស ខេង បានបញ្ចេញរបាយការណ៍ តាមហ្វេសប៊ុករបស់សម្តេចថា «នេះជាលទ្ធផលការងារប្រចាំខែវិច្ឆិកា របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុង គេហទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំដូចរបាយការណ៍ភ្ជាប់មកជាមួយខាងក្រោម។

ដូចជាពេលមុនៗដែរ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលតែងតែប្រឹងប្រែងធ្វើកិច្ចការក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ ៕

សូមអរព្រះគុណ និងសូមអរគុណ!

មតិរបស់អ្នក