រថយន្តពាក់ស្លាកលេខខេមរភូមិន្ទប្រលេះគ្នាជាមួយរថយន្តកែច្នៃដឹកដីបណ្ដាលស្លាប់បាត់បង់ជីវ៊តភ្លាមៗ ,,,

51

ខេត្តសៀមរាប÷នៅថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2020 នៅវេលាម៉ោង 15 និង 20 នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ វង្ស សារ៉ាត់ ចន្លោះគីឡូម៉ែត្រលេខ 30-31 ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប គ្រោះថ្នាក់បង្ករឡើងរវាង រថយន្តmazda និងគោយន្តឆ្នៃ ច្រាសទិសគ្នា។


រថយន្តម៉ាក mazda ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2: 8065 អ្នកបើកបរឈ្មោះ ព្រឹក រ៉ែម ភេទ ប្រុស អាយុ 39 ឆ្នាំ រស់នៅភូមិ បន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ស្លាប់) បានបុកជាគោយន្តច្នៃពណ៌ ស្លាកលេខគ្មាន អ្នកបើកបរគេចខ្លួនបាត់។ ចំណែករថយន្តរងការខូចខាតផងដែរ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲដឹងថារថយន្តនេះអាចបើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន។

ករណីនេះកំលាំងជំនាញ បានចុះទៅវាស់វែង និងប្រគល់សាកសព ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយលើ៕

 

 

មតិរបស់អ្នក