រាជធានីភ្នំពេញ ៖ បុរសជាអ្នកដឹកទំនិញតាមអនឡាញម្នាក់បានគាំងបេះដូងស្លាប់បាត់បង់ជីវិតនៅក្នុងហាងលក់អយស្ទ័រមួយកន្លែងដែលមានយីហោ «អយស្ទ័រ ហៅស៍១» ខណៈដែលដល់ម៉ោងបើកលក់ហើយមិនឃើញបើកទ្វារក្រុមបុគ្គលិកនាំគ្នា គាស់ទ្វារហៅមិនឮឆ្លើយ និងបើកទ្វារឲ្យក៏នាំគ្នាគាស់ទ្វារឡើងទៅមើលទើបបានដឹង ដែលបណ្តាលមកពីធាត់ពេកលើសទម្ងន់ហើយកំពុងតែប្រើថ្នាំសម្រកទម្ងន់រាល់ថ្ងៃផងដែរនោះ។ករណីនេះដែរបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០២ និង១៥នាទីរ សៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចហាងលក់អយស្ទ័រយីហោ «អយស្ទ័រ ហៅស៍១» ដែលមានទី តាំងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះដែលបាត់បង់ជីវិតនោះមានឈ្មោះ ឈុំ ភក្តី អាយុ២៨ឆ្នាំ មុខរបរដឹកទំនិញតាមអនឡាញ មានស្រុកកំណើតនៅភូមិ ឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងសព្វថ្ងៃ ស្នាក់នៅហាងលក់អយស្ទ័រយីហោ «អយស្ទ័រ ហៅស៍១» កន្លែងកើតហេតុខាងលើ។មុនពេលកើតហេតុ ដល់ម៉ោងដែល ហាងត្រូវបើកលក់ដូរនោះ ហើយមិនបានឃើញបុរសរងគ្រោះបើកទ្វារដូចសព្វមួយដង ក៏បានមកគោះទ្វារហៅ តែមិនឮសំឡេងឆ្លើយ និងបើកទ្វារឲ្យហើយចាក់សោជាប់ខាងក្នុងទៀតក៏នាំគ្នាគាស់ទ្វារចូលទៅ។ ពេលដែលក្រុមបុគ្គលិក ហាងអយស្ទ័រយីហោ «អយស្ទ័រ ហៅស៍១» គាស់ទ្វារចូលទៅខាងក្នុងហើយហៅ

មិនមានអ្នកណាម្នាក់ឆ្លើយទៀតនោះ ក៏បានឡើងទៅមើលលើឡៅតឿឃើញបុរសអ្នកដឹកទំនិញតាមអនឡាញដេកនៅលើគ្រែពូកហៅហើយនៅតែមិនភ្ញាក់ទៀតក៏បានយកដៃទៅអង្រួនដាស់ក៏ស្រាប់តែដងខ្លួនមានសភាពរឹងកំព្រឹសទើបបានដឹងថា រូបគេស្លាប់បាត់ទៅហើយ ដោយមិនដឹងតាំងពីពេលណាមកទេ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចឲ្យបានដឹងពីរឿងនេះ ។តាមប្រភពពដែលបានប្រាប់បន្តទៀតថា ភ្លាមនោះកម្លាំងមានសមត្ថកិច្ចនគរបាលមូលដ្ឋានខណ្ឌដូនពេញ សហការជាមួយ និងកម្លាំ

នគរបាលជំនាញរបស់ការិយាល័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការត្រួតពិនិត្យកន្លែង កើតហេតុ និងសាកសពរបស់បុរសរងគ្រោះបានឃើញថា «ជនរងគ្រោះស្លាប់ ដោយសារតែគាំងបេះដូង ដែលបណ្តាលមកពីរូបគេធាត់ពេកលើសទម្ងន់ ហើយសព្វថ្ងៃក៏កំពុងតែប្រើថ្នាំសម្រកទម្ងន់ជាប្រចាំផងដែរ»។បុរសរងគ្រោះជា បុគ្គលិករបស់ក្រុមហ៊ុនដឹកទំនិញតាមអនឡាញមួយផ្សេង មិនមែនជាបុគ្គលិករបស់ហាងទេ ហើយមកស្នាក់នៅទីនេះ ដោយសារតែរូបគេមានពូម្នាក់នៅបម្រើការក្នុងហាងអរស្ទ័រខាងលើអស់រយៈពេលជាងកន្លះឆ្នាំមក

ហើយ លុះមកដល់រសៀលនេះ ក៏ប្រទះឃើញរូបគេដេកស្លាប់នៅលើឡៅតឿក្នុងហាងតែម្តង។ ក្រោយពេលកើតហេតុ សាកសពរបស់បុរសរងគ្រោះជាអ្នកដឹកទំនិញតាមអនឡាញដែលស្លាប់ ដោយសារគាំងបេះដូង ដែលបណ្តាលមកពីធាត់លើសទម្ងន់ពេក និងកំពុងតែប្រើប្រាស់ថ្នាំសម្រកទម្ងន់ជាប្រចាំថ្ងៃនេះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារបញ្ជូនយកទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី នៅល្ងាចថ្ងៃដដែល បន្ទាប់ពីឆ្លងកាត់ តាមការត្រួតពិនិត្យ និងកោសល្យវិច្ច័យអស់រយៈពេលជាច្រើនម៉ោងនោះ៕

មតិរបស់អ្នក