លោកអ្នកពិតជាបានដឹងបានស្គាល់ហើយ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលលោកជំទាវមមាញឹកយ៉ាងក្រៃលែងជាមួយកិច្ចការសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា ជួយជនក្រីក្រ ជាដើមរហូតប្រជាពលរដ្ឋ គេហៅថា មាតាចិត្តធម៌ ហ៊ុន ស៊ីណាត ដែលតែងតែប្រៀនប្រដៅ និងអប់រំកូនខ្មែរគ្រប់រូបឲ្យដើរតាមគន្លងធម៌ សច្ចធម៌ និងមានគុណធម៌ចំពោះមនុស្សគ្រប់រូប។
ថ្មីៗនេះដោយមើលឃើញនូវពាក្យសម្ដីមិនសមរម្យរបស់ឧកញ៉ាស្រីមួយរូប គឺឧកញ៉ា អ៊ាន សៀវម៉ី ដែលទើបទទួលបានគោរម្យងារជាឧកញ៉ានោះ ទើបលោកជំទាវ ហ៊ុន ស៊ីណាត បានដាក់ពាក្យមួយឃ្លាយ៉ាងចុកឈាមទៅឧកញ៉ាស្រីរូបនេះថា “មានគោរម្យងារជាឧកញ៉ា តែសម្ដីវិញថោកទាបជេរគេដូចហែកសំពត់ ឧកញ៉ាបែបៗនេះ គេហៅថា ឧកញ៉ាជជុះ” ។
បន្ទាប់ពីការស៊ែលើបណ្ដញសង្គមហ្វេសប៊ុកបែបនេះហើយ ទើបឧកញ៉ា អ៊ាន សៀវម៉ី បានឆ្លើយតបលោកជំទាវ ហ៊ុន ស៊ីណាត តាមរយៈការឡាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកនូវហេតុផលផ្សេងៗ ដែលរឹងរូសមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន។
ដោយឃើញសកម្មភាពឧកញ៉ាជេរបញ្ចោរូបនេះ ដែលធ្វើឲ្យប៉ះពាល់ដល់លោកជំទាវ ហ៊ុន ស៊ីណាត បែបនេះ ទើបមានការចេញសេចក្ដីឆ្លើយតបទៅឧកញ៉ា អ៊ាន សៀវម៉ី ដោយការជេរបញ្ចោបែបនេះមានការប៉ះពាល់ឲ្យគ្រួសារលោកជំទាវផងដែរ ហើយលោកជំទាវសូមឲ្យឧកញ៉ារូបនេះ ស្វែងយល់ឡើងវិញនូវពាក្យថា “ឧកញ៉ា”ឡើងវិញ៕