(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ជូនស្នងការនគរបាលខេត្ត ចំនួន៣រូប។

យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន CPNS News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បញ្ជាក់ថា ស្នងការនគរបាលខេត្ត ចំនួន៣រូបនោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង
*ទី២៖ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
*ទី៣៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ៕

មតិរបស់អ្នក