ភ្នំពេញ ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះនៅចំណុចផ្ទះគ្មានលេខ ផ្លូវ 600R ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជនរងគ្រោះត្រូវបងជីដូនមួយបានប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះជាន់ផ្ទាល់ដីដោយត្រូវគ្រាប់កាំភ្លើងចំសៀតផ្កាខាងស្តាំ ។

 

ជនរងគ្រោះ ឈ្មោះ នី អៀងអាយុ ២៨ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើដោយគ្មានសម្ភាបាត់បង់ទេ ។

នៅកន្លែងកើតហេតុបន្សល់ទុកនូវអាវុធខ្លីពណ៌ខ្មៅមួយដើមម៉ាក Zoroki និង សម្បកកាទុស្សគ្រាប់ចំនួនមួយ ។

ពេលនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់កម្លាំងអធិកាដ្ឋាននគបាលខណ្ឌសែនសុខនិងការិយាល័យ នគបាលប ច្ចេកទេស កំពុង ស្រាវជ្រាវ បន្ត នៅ កន្លែងកើតហេតុ ដោយពុំទាន់ សន្និដ្ឋានថា ជា ករណី ឃាតកម្ម ឬ អត្តឃាត ដោយ ខ្លួនឯង នៅឡើយ ទេ ៕

មតិរបស់អ្នក