ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្ស ១៣នាក់បានបាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិទឹកជំនន់នៅទីក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន បន្ទាប់ពីភ្លៀងមូសុងវាយប្រហារលើក្រុងមួយនេះ។

ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការបាត់បង់ជីវិតនាពេលចុងក្រោយនៅក្នុងគ្រោះទឹកជំនន់ រហូតមកដល់ពេលនេះបានកើនឡើងដល់ ១២០០នាក់នៅទូទាំងតំបន់ក្នុងប្រទេសឥណ្ឌា, បង់ក្លាដែស និងនេប៉ាល់ ហើយទឹកជំនន់នៅទីក្រុងការ៉ាជីបានកើតឡើង មួយថ្ងៃក្រោយពីមណ្ឌលហិរញ្ញវត្ថុក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌារងការវាយប្រហារពីទឹកជំនន់បានសម្លាប់មនុស្ស ១៤នាក់។ កងទ័ពប៉ាគីស្ថានកំពុងដឹកជំនួយទៅកាន់ទីក្រុងការ៉ាជី ដែលនៅទីនោះមានផ្លូវសំខាន់ជាច្រើនត្រូវទឹកលិច និងរថយន្តជាច្រើនគ្រឿងត្រូវបានគេបោះបង់ចោលនៅតាមកន្លែងទឹកលិច ខណៈមនុស្សរាប់រយនាក់បានបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន។

មូលនិធិឯកជនអេឌីដែលបើកមណ្ឌលព្យាបាល និងរថយន្តសង្គ្រោះបន្ទាន់បានបញ្ជាក់ថា មនុស្ស ១៣នាក់បានបាត់បង់ជីវិត ខណៈដែលលំនៅឋានពី ៣៥០ខ្នងទៅ ៤០០ខ្នងត្រូវទឹកលិចនៅក្បែរទន្លេ Lyari៕

មតិរបស់អ្នក