មីយ៉ាន់ម៉ា៖ តាមសេចក្ដីរាយការណ៍ឲ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ១៨០០០នាក់ភាគច្រើនធ្លាក់ខ្លួនឈឺ និងរងរបួស នៅពេលដែលពួកគេបានរត់ភៀសខ្លួនចេញពីអំពើហិង្សា នៅភាគពាយព្យប្រទេសមីយ៉ាន់ម៉ារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខណៈដែលមនុស្សរាប់ពាន់នាក់ទៀតបានជាប់នៅព្រំដែនប្រទេសបង់ក្លាដែស។

ក្រុមកម្មករចំណាកស្រុកបាននិយាយថា ក្នុងចំណោមជនភៀសខ្លួនទាំងនេះមានខ្លះរលាកភ្លើង និងខ្លះទៀតមានរបួសដោយមានស្នាមគ្រាប់កាំភ្លើងនៅជាប់នឹងខ្លួនរបស់ពួកគេ។ សេចក្ដីរាយការណ៍បន្តថា មនុស្សជាង ១៨០០០នាក់មានបុរស, ស្ត្រី និងកុមារបានរត់ភៀសខ្លួនចេញពីការបង្ហូរឈាមនៅក្នុងរដ្ឋរ៉ាឃីន ដែលជារដ្ឋគ្មានច្បាប់ទម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជាកន្លែងកងទ័ពបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើជនជាតិភាគតិចមូស្លីម បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមបះបោរជាបន្តបន្ទាប់កាលពីសប្ដាហ៍មុនមកនោះ៕

មតិរបស់អ្នក