( ព្រះសីហនុ )៖ នៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២០ នៅចំណុចបូរីគជ់អាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន២៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ សហការជាមួយកម្លាំងនគរបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់÷

+យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង ស៊ីវវុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិ០៥ សង្កាត់លេខ៤ ក្រុង+ខេត្តព្រះសីហនុ ។

*ពាក់ព័ន្ធករណី÷
-លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុង+ខេត្តព្រះសីហនុ ។

+បាត់បង់សម្ភារៈរួមមាន៖១/បន្តោងខ្សែកពេជ្រចំនួន ០៣បន្តោង
២/ជញ្ជៀនពេជ្រចំនួន ០៣វង់
៣/ក្រវិលពេជ្រចំនួន ០៤គូរ
៤/កងដៃពេជ្រចំនួន ០១
៥/ត្បូងចំរុះចំនួន ២៥គ្រប់
៦/ជញ្ជៀនមាសចំនួន ០១វង់
៧/ក្រវិលមាស ០១គូរ
៨/ក្រវិលផ្លាកទីន ០៨គូរ
៩/ខ្សែកផ្លាកទីនចំនួន ០៧ខ្សែ
១០/កងដៃផ្លាកទីនចំនួន ០៧កង(១ឈុត)
១១/ខ្សែដៃផ្លាកទីន ០៤ខ្សែ
១២/ប្រាក់ដុល្លារអាមេរិកចំនួន ៥០០ដុល្លារ
និងសម្ភារៈមានតម្លៃមួយចំនួនទៀត។

+បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងចាប់យក កម្លាំងការិយាល័យជំនាញកំពុងធ្វើការសាកសួរនិងបន្តនីតិវិធី នៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តព្រះសីហនុ៕

មតិរបស់អ្នក