ខេត្តព្រៃវែង ៖ ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចខាងជើងស្ពានកុកត្រុំចម្ងាយ 400 ម៉ែត្រលើផ្លូវកៅស៊ូថ្មីក្នុង ភូមិកុកត្រុំ សង្កាត់តាកោ ក្រុងព្រៃវែង ។

មុនពេលកើតហេតុគេឃើញរថយន្ត ប្រភេទ វេអង បើកបរទិសដៅពីត្បូងទៅជើងលេខកន្ទុយ សីហនុ 4 A -1690 លេខក្បាល កំពង់ចាម3A – 6855 បើកបរដោយ ឈ្មោះឃុន ឃាង ភេទប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិចំបក់រុន ឃុំពោធិ៍មរាម ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ត្រូវក្បាលអ្នករួមដំណើរឈ្មោះណៃ ហ៊ីង ភេទប្រុស អាយុ ២១ ឆ្នាំនៅភូមិឃុំស្រុក ជាមួយគ្នារងរបួសក្បាលធ្ងន់ បច្ចុប្បន្នជនរង គ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងចំណែករថយន្តយើងឲ្យថៅកែកំពុងស្ទូចឡើងវិញ និង ស៊ីម៉ង់ត៍ផ្ទេរដាក់រថយន្តថ្មី ៕

មតិរបស់អ្នក