ខេត្តសៀមរាប ៖ រថយន្តប្រភេទ Mitsubishi Trtonមួយគ្រឿង បើកបរក្នុងស្ថានភាពស្រវឹងខ្វះការប្រុងប្រយ័ត្ន ហ្វ្រាំងមិនជាប់ជ្រុលទៅបុករះរថយន្តខាងមុខ២គ្រឿង និងកង់បីមួយគ្រឿងទៀតជាបន្តបន្ទាប់ បណ្តាលឲ្យរងខូចខាតដំណំ កាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមផ្លូវលុំមួយខ្សែរ ថិតនៅ ខាងមុសណ្ឋាគារត្រីកោង ក្រុងសៀមរាប។


តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក Misubishi Tritonពណ៌សប្រភេទទេសចរណ៍ ពាក់ស្លាកលេខ សៀមរាប 2C.2609បើបរដោ បុរសម្នាក់ជាតាកុង ដោយខ្លួនស្រវឹងក៏ជ្រុលទៅកៀររម៉កកង់បីមួយគ្រឿងខ្ទប់ជាប់ជារថយន្តរបស់លោកស្រីអូនសម្រស់ធម្មជាតិពីរគ្រឿង ម៉ាកLexus 570 ដើរមានផ្លាកលេខភ្នំពេញ 2BK.7696 និងមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រ ផ្លាកលេខភ្នំពេញ 2BB.7697ជាឡានរបស់លោកស្រីអូនសម្រស់ធម្មជាតិរងការខូចខាតយ៉ាងដំណំ។


ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរបានចុះទៅពិនិត្យ និងយករថយន្តទាំងអស់ទៅរក្សាទុក រងចាំម្ចាស់មកដោះស្រាយគ្នាតាមផ្លូវច្បាប់។

មតិរបស់អ្នក