ហ្វីលីពីន៖ គិតត្រឹមថ្ងៃនេះមានរយៈពេល ១០០ថ្ងៃហើយ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធស្មោះស្ម័គ្រនឹងពួករដ្ឋអ៊ីស្លាមបានឡោមព័ទ្ធទីក្រុងម៉ារ៉ាវី ខណៈដែលយោធាហ្វីលីពីនកំពុងត្រៀមប្រយុទ្ធដំណាក់កាលចុងក្រោយ ជាមួយក្ដីរំពឹងបញ្ចប់ជម្លោះនៅភាគខាងត្បូងប្រទេស។

ការវាយប្រយុទ្ធនេះគេគិតទុកថាបញ្ចប់តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញមានរយៈពេល ១០០ថ្ងៃហើយ ចាប់តាំងពីការចាប់ផ្ដើមនៃការឡោមព័ទ្ធទីក្រុងម៉ារ៉ាវី ខណៈការវាយប្រហារយុទ្ធនៅភាគខាងត្បូងប្រទេសហ្វីលីពីនមិនទាន់បញ្ចប់នៅឡើយ។

ក្រុមស្ម័គ្រស្មោះនឹងពួករដ្ឋអ៊ីស្លាមនៅតែកាន់កាប់កណ្ដាលទីក្រុងនេះ ហើយយោធានិយាយថា ខ្លួនកំពុងត្រៀមសម្រាប់ការប្រយុទ្ធដ៏ខ្លាំងក្លា ស្របពេលពួកឧទ្ទាមបង្កើនការត្រៀមប្រយុទ្ធដំណាក់កាលចុងក្រោយរបស់ពួកគេដែរ។ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធឡោមព័ទ្ធក្រុងម៉ារ៉ាវីកាលពីខែឧសភាមក បណ្ដាលឲ្យមនុស្សជាង ៧០០នាក់បានស្លាប់ ខណៈមនុស្ស ២៥ម៉ឺននាក់បានភៀសខ្លួនចេញ។

រយៈ ១០០ថ្ងៃធ្លាក់ចូលទៅក្នុងសមរភូមិ ការភ័យខ្លាចនៅតែរីកធំឡើងដែលបារម្ភថា មីនដាណាវជាដែនដីកោះភាគខាងត្បូងនៃប្រទេសនេះជាទីតាំងនៅរបស់ទីក្រុង Maraw អាចក្លាយជាការទាក់ទាញ សម្រាប់ពួកជ្រុលនិយមកំពុងត្រូវបានគេរុញចេញពីប្រទេសស៊ីរី និងអ៊ីរ៉ាក់។

ក្រុមអ្នកប្រយុទ្ធបរទេសមកពីប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, យេមែន និងសាធារណរដ្ឋ Chechnya ត្រូវគេដឹងថាបានចូលរួមក្នុងការប្រយុទ្ធនេះ ដែលជាសញ្ញាព្រួយបារម្ភពីការកើនឡើងនៃមូលដ្ឋានគាំទ្រក្រុមរដ្ឋអ៊ីស្លាមក្នុងតំបន់អាស៊ី៕

មតិរបស់អ្នក