ភ្នំពេញ ៖ កម្លាំងការិយាល័យគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍ អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យជនបររទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅទីតាំងសិប្បកម្មធ្វើស្បែកជើង សិ្ថតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៤ និង៣០នាទី។

លោកវរសេនីយ៍ទោ អ៊ា ភក្តីនាយរងការិយាល័យគ្រប់គ្រងជនបរទេសបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើបានពិនិត្យឃើញជនបរទេស ជនជាតិវៀតណាមចំនួន១២នាក់ ស្រី បីនាក់
បានលួចស្នាក់នៅ និងរកសុីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ៕

មតិរបស់អ្នក