ជនសង្ស័យឆក់ទូរស័ព្ទពីអ្នកដំណើរ២នាក់បានសម្រេចត្រូវបានជាប់អន្ទាកើសមត្ថកិច្ចក្រុងពោធិ៍សាត់ ហើយជិះម៉ូតូគេចខ្លួនគ្រសដែលម្ចាស់ទូរស័ព្ទដេញតាមពីក្រោយ និងបានស្រែកអោយសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងផងដែរ។

ករណីបង្រ្កាបជនសង្ស័យ២នាក់ឆក់ទូរស័ព្ទនេះត្រូវបានសមត្ថកិច្ចនគបាលក្រុងពោធិ៍សាត់ឃាត់ខ្លួនបាបទាំងយបើនេះធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាបក្រុងនិងខេត្តពោធិ៍សាត់ ។

នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យជាចោរឆក់ទូរស័ព្ទមាន ១ ឈ្មោះ ធួន រតនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចម្ការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ជាអ្នកឆក់ ២ មាន ឈ្មោះ ញ៉ែម វិសាល ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្ន រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជសអ្នកបើកម៉ូតូ ។

នគរបាលក្រុងពោធិ៍សាត់បានអោយដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងនិងខេត្តពោធិ៍សាត់ រួចព្យាយាមជិះម៉ូតូរត់គេចពីក្នុងខេត្ត ដោយមានម្ចាស់ទូរស័ព្ទដេញតាម និងស្រែកសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតដល់ចំណុចខាងលើទើបបង្រ្កាបបាន ។ក្រោយការបង្ក្រាបបាន កម្លាំងសមត្ថកិច្ចនគបាលក្រុងពោធិ៍សាត់ដកហូតបានមកវិញនូវ ទូរស័ព្ទដៃធ្វើសកម្មភាពបាន១គ្រឿង ទូរស័ព្ទជនសង្ស័យ២គ្រឿង និងម៉ូតូ១គ្រឿង បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វើការសសកសួក៍សាងឯកសារចាត់ការបន្តតាមនីតិវិធីផងដែរ ។សូមបញ្ជាក់ផងដែរថាករណីឆក់ទូរសព្ទដៃខាងលើនេះបានកើតឡើង 2 លើកទាំងលើកនេះផងដែរតែជនសង្ស័យមិនអាចរួចផុតពីអន្ទាក់សមត្ថកិច្ចឡើយ

មតិរបស់អ្នក