និងកម្មករ ក្រុមហ៊ុន KSWM ដើរ រើស សំរាម តាម បណ្ដោយ ឆ្នេរ តំបន់អូរត្រេះ ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០២០(ដែលជា ថ្ងៃ ពិធីបុណ្យ អុំទូក អកអំបុក )។ ការ ដឹកនាំ ការ រើស សំរាម នេះ ដើម្បី ជួយ បំផុស ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ដែលមកកម្សាន្តជាលក្ខណៈគ្រួសារឲ្យជួយថែរក្សាឆ្នេរពិសេសបញ្ហាសំរាមត្រូវតែវេច្ចខ្ចប់ទុកដាក់ឲ្យបានល្អកុំបោះចោលពាសវាលពាសកាលប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរសមុទ្រដែលជាឆ្នេរខ្សាច់ស្រស់ស្អាត តំណាងឲ្យខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ស្អាតទិសនិរតីនៃព្រះរាជាណាចក្រ កម្ពុជា ។
គួររំលឹកផងដែរឯកឧត្ដមគួចចំរើនក៏បានថ្លែងសារទៅកាន់យុវជនដែលប្រកួតស្ទូចត្រីនៅស្រុកព្រៃនប់ក៏ដូចជាប្រជាពលរដ្ឋទូទៅថាបញ្ហាសំរាមបើអាចយកទៅបានក៏ត្រូវយកមកវិញបានដើម្បីបរិស្ថានប្រទេសយើងទាំងអស់គ្នា ៕
មតិរបស់អ្នក