កោះញែក : ដើម្បីពង្រឹងការការពារធនធានធម្មជាតិអោយមានប្រសិទ្ឋភាព និង ទប់ស្កាត់ បង្ក្រាបបទល្មើស ការទន្ទ្រាន ការកាន់កាប់ដីព្រៃ ការកាប់បំផ្លាញព្រៃឈើក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្ដីពីការចាត់វិធានការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ លោកអភិបាល អភិបាលរងស្រុក មេឃុំទាំង៦នៃស្រុកកោះញែក ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២០ នៅសាលប្រជុំអាគារស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

មតិរបស់អ្នក