ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ចំណុចខាងត្បូងប៉ុស្តិ៍ស្វាយប៉ាក ប្រមាណជា១០០ ម៉ែត្រលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ៖ រថយន្ត MERCEDES Benz GLS 450 ពណ៌សពាក់ផ្លាកលេខកម្ពជា LY CHHOY បើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបញ្ច្រាសពីជើង រួចបត់ឆ្លងផ្លូវ ដែលជាហេតុធ្វើឱ្យរថយន្តអកហ្សើគេចម៉ូតូសណ្តោងរ៉ឺម៉ ក៏ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលវេក្បាលនាគ មកទិសខាងលិច ឆែបតិចតួច ដោយឡែករថយន្តបង្កបានដាច់កង់មុខ ផ្នែកខាងឆ្វេង ខ្ទាតចេញពីរថយន្ត និងខូចខាតកំណាត់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ។

រថយន្តខាងលើត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌព្រែកព្នៅមួយរូបប្រាប់អ្នកសារព័ត៌មានថា វាមានតម្លៃជាងកន្លះលានដុល្លារ ហើយរថយន្តនេះទើបតែទិញប្រើប្រាស់ក្នុងរយ:ពេលថ្មីៗនេះប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ចរាចរណ៍ខណ្ឌឫស្សីកែវ បានប្រគល់ករណីខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិរបស់អ្នក