ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមដំណើរដោយលោក សរ កក្កដា ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ មន្រ្តីសាខា អនុសាខា អញ្ជើញសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមចែកជូន គ្រួសាររងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់។

ឯកឧត្តម គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិអាសូរពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ នៅទូទាំងប្រទេសដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយ។

ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិនានា។ ក្នុងនោះចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ លើកកម្ពស់ការផ្លាស់ប្ដូរទំលាប់ធ្វើអនាម័យទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជានិច្ច អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ភារ:ដែលផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ ទឹកស៊ុទ្ធ ១កេស អាវ ០៥អាវ កន្ទេល ០១ តង់ ០១ សាប៊ូ ២ដប ថ្នាំដុសធ្មេញ ២ដបតូច ច្រាសដុសធ្មេញ ២ដើម ឃីតមួយកញ្ចប់ (ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកា ២លានរៀល ។

មតិរបស់អ្នក