រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាមួយឯកឧត្ដម រិន វិរៈ រដ្ឋលេខាធិការប្រចាំការនៃក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តកំពង់ចាម-ត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន៣៧៨គ្រួសារ មកពីក្រុង-ស្រុកចំនួន៤ រួមមាន÷ ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ និងស្រុកកងមាស ដោយមានការចូលរួមពី មន្ទីរ-ស្ថាប័នជុំវិញខេត្ត /កងកម្លាំងទាំងបី /អភិបាលក្រុង-ស្រុក/ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមួយចំនួនទៀត៕

មតិរបស់អ្នក