(រាជធានីភ្នំពេញ)k
នារសៀល ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះលោកអភិបាលខណ្ឌដូនពេញ និងលោកស្រីបាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និង ឯកឧត្តម សាយ សំអាល់ ប្រធានស.ស.យ.ក រាជធានីភ្នំពេញបានយកមក ចែកជូន

ដល់កម្លាំងប្រជាការពារខណ្ឌនិងភ្នាក់ងារអនាម័យក្នុងសង្កាត់ទាំង១១សរុបចំនួន១៥០នាក់សម្រាប់ការលើកទឹកចិត្តដល់ពួកគាត់ដែលបានខិតខំយកចិត្តទុកដាក់បម្រើក្នុងការប្រមូលតាមបណ្តាសារធារណៈនិង កន្លែងផ្សេងៗយកទៅដឹកជញ្ជូនដែលកន្លងមកក្រុមហ៊ុនសុិនទ្រីបានផ្អាក់ប្រមូលសំរាមនាពេលកន្លងមកនេះធើ្វឱ្យកម្លាំងប្រជាការពារខណ្ឌប្រឹងប្រែងរហូតមកដល់ពេលនេះ។

អំណោយដែលបានយកមកថ្ងៃនេះប្រគល់ជូនរួមមាន៖
១-អំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ប្រគល់ជូនដល់កម្លាំងប្រជាការពារខណ្ឌចំនួន ១០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល, អង្ករ ០១បាវ ស្មើនឹង ២០Kg, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និង ទឹកបរិសុទ្ធ ០១កេស ។

២-អំណោយ ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ប្រគល់ជូន ភ្នាក់ងារអនាម័យ ខណ្ឌ-សង្កាត់ទាំង១១ ចំនួន ៤៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល, អង្ករ ០១បាវ ស្មើនឹង ២០Kg, មី០១កេស, ត្រីខ១យួរ ទឹកត្រី ០១យួរ និង ទឹកបរិសុទ្ធ ០១កេស ។

មតិរបស់អ្នក