នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់
បានអំពាវនាវដល់មន្ទីរជំនាញរួមទាំងប្រជាពលរដ្ឋ ក្រោយពីទឹកស្រកវិញ ត្រូវរួមគ្នាទប់រក្សាទឹកទុក នៅតាមប្រឡាយមេ ប្រឡាយរង ស្រះ ឬស្រែឱ្យនៅគង់វង្ស ដើម្បីមានលទ្ធភាពស្តារឡើងវិញ សម្រាប់ឱ្យបងប្អូនយើងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលនៅរដូវប្រាំងខាងមុខ។

ឯកឧត្តម បានអំពាវនាវបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ផ្តល់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅបរិវេណវត្តផ្ទះគរ ចំនួន៥០០គ្រួសារ ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មតិរបស់អ្នក