មីយ៉ាន់ម៉ា៖ ក្រុមជនជាតិភាគតិចមួយចំនួននៅទីក្រុងមួងដាវ ក្នុងរដ្ឋរ៉ាឃីនសហភាពមីយ៉ាន់ម៉ាដែលជាអ្នកកាន់សាសនាហិណ្ឌូ និងក្រុមអ្នកកាន់សាសានាព្រះពុទ្ធ បានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមរ៉ូហ៊ីងយ៉ា ពីបទវាយប្រហារទាំងបំពានលើពួកគេ។

ពុទ្ធសាសនិកម្នាក់អាយុ ៣៦ឆ្នាំឈ្មោះ San San Yin ដែលរស់នៅទីក្រុងមួងដាវ ក្នុងរដ្ឋរ៉ាឃីនសហភាពមីយ៉ាន់ម៉ាបាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមរ៉ូហ៊ីងយ៉ាបានគម្រាមវាយប្រហារសម្លាប់ពុទ្ធសាសនិក និងហិណ្ឌូសាសនិក ជាការសងសឹកលើកកងកម្លាំងរដ្ឋាភិបាលដែលបានបង្ក្រាបពួកគេ។ សូមបញ្ជាក់ជូនថា អំពើហិង្សានៅសហភាពមីយ៉ាន់ម៉ា បានកើតឡើងយ៉ាងក្តៅគគុកចាប់តាំងពីចុងឆ្នាំ២០១៦កន្លងមក ខណៈកងកម្លាំងយោធារដ្ឋាភិបាលមីយ៉ាន់ម៉ា បានបង្ក្រាបយ៉ាងចាស់ដៃលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមរ៉ូហ៊ីងយ៉ា រហូតមានជនភៀសខ្លួនរាប់ម៉ឺននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស៕

មតិរបស់អ្នក