ខេត្តសៀមរាប៖ បុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សារា ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ករណីប្រើប្រាស់សារធាតុញៀន។ ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ខណៈសមត្ថកិច្ចកំពុងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះនៅត្រង់ចំណុច កែងអាវុធហត្ថក្រុងសៀមរាបចាស់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ សៀវ សុមិត្រា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរអប្សារា រស់នៅភូមិណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មូលហេតុ កម្លាំងបានឆែកកែបម៉ូតូឃើញមានដែកកេះកែឆ្នៃចំនួន០២(ពណ៌លឿង១ ខៀវ១)។ ក្រោយពីយកមកសួរនាំនៅប៉ុស្តិ៍នគរបាលគោកចក ហើយជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញឿនប្រភេទទឹកកក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ តាមលទ្ធផលតេស្តទឹកនោមមានសញ្ញាវិជ្ជមាន។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងករនីនេះចាត់ការតាមច្បាប់។ប្រភពពី ពលរដ្ឋនៅសង្កាត់គោកចក បានឲ្យដឹងថា ជនសង្ស័យខាងលើនេះតែងតែអាងអំណាចរបស់ខ្លួន ដើរធ្វើបាបពលរដ្ឋដែលជួសជុលផ្ទះបន្តិចបន្តួចនៅតំបន់២ជាញឹកញាប់។ ពលរដ្ឋស្នើឲ្យសមត្ថកិច្ចចាត់ការជនកំហូចប្រភេទនេះទៅតាមផ្លូវច្បាប់កុំឲ្យមានការអន្តរាគមន៍។

មតិរបស់អ្នក