(ខេត្តព្រះសីហនុ)៖ លោក អីុ សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពក្រុង ជាច្រើននាក់ ចុះប្រត្តបត្តិការណែនាំកាត់សំយ៉ាបតូប លក់ឥវ៉ាន់មួយចំនួន ដែលលយមកលើចំណីចិញ្ចើមផ្លូវ សាធារណៈរបស់រដ្ឋ និងរៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ ក្រោយពីធ្វើការស្ថាបនានឹងពង្រីកផ្លូវ កំណត់ពី៣ ទៅ៤ម៉ែត្រពីចិញ្ចើមផ្លូវជាច្រើនលើក ច្រើនសារមកហើយ ដេីម្បីបង្ការទប់ស្កាត់ ការយកចំណីផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មដាក់តាំងលក់ដូរទំនិញផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋជាអាជីវករ ដែលច្បាប់កំពុងហាមឃាត់ដាច់ខាត ដើម្បីជួយលើកកម្ពស់ សោភ័ណ្ឌភាព ក្រុងព្រះសីហនុ។
ប្រតិបត្តិការរបស់អាជ្ញាធរក្រុងព្រះសីហនុ ក្នុងការណែនាំរុះរេី កាត់សំយ៉ាបតូបលក់ឥវ៉ាន់ ដើម្បីរំដោះចំណីផ្លូវពីការធ្វើអាជីវកម្មឯកជន ពីសំណាក់ប្រជាពលរដ្ឋ ជាអាជីវករ ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ចាប់ពីសងខាងផ្លូវជាតិលេខ៤ នៅម្តុំ (ផ្សារឃ្លាំងលេី ) ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។


លោក អីុ សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងថា សាលាក្រុងបានជូនដំណឹងរួចរាល់នាពេលកន្លងមកហេីយ តែប្រជាពលរដ្ឋ អាជីវករ មិនអនុវត្តតាមសារាចរណ៍ណែនាំរបស់សាលាក្រុង ទេីបចាត់តំណាងរបស់លោក គឺលោក គង់ សោភាអភិបាលរងក្រុង បានដឹកនាំ មន្ត្រីពាក់ព័ន្ធ មានកម្លាំងនគរបាល និងកងសណ្តាប់ធ្នាប់ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងកំណត់ការកាត់សំយ៉ាបតូបលក់ឥវ៉ាន់មួយចំនួន ចាប់ពីរចំណុចមុខផ្សារឃ្លាំងលេី តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ១ ជាពិសេស ក្រុមអាជីវករបានយល់ព្រមកាត់យ៉ាប ដែលលយចេញមក លើចិញ្ចើមផ្លូវដោយខ្លួនឯង ចំនួនផងដែរ ក្នុងការរំដោះការយកចំណីផ្លូវសាធារណៈរបស់រដ្ឋ ចេញពីការធ្វើអាជីវកម្មឯកជន របស់ប្រជាពលរដ្ឋ ជាជីវករ ព្រមទាំងដើម្បីលើកកម្ពស់សោភ័ណ្ឌភាព ក្រុងព្រះសីហនុ។


លោក អីុ សុខឡេង បានថ្លែងទៀតថា «ដើម្បីរក្សាបានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ ប្រកបដោយផាសុខភាព និងជួយលើកកម្ពស់សោភ័ណ្ឌភាព ក្រុងព្រះសីហនុបាន គឺផ្ដើមចេញពីយើងទាំងអស់គ្នា ដូច្នេះចាំបាច់ណាស់ ដើម្បីបញ្ឈប់សកម្មភាពពីការដាក់តាំងសម្ភារៈឫលក់ដូរទំនិញផ្សេងៗ ដែលរំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ពីសំណាក់ប្រជាពលរដ្ឋជាអាជីវករលក់ដូរ គឺត្រូវអនុវត្តឡើងជាបន្តបន្ទាប់តែប្រសិនបើគ្មាន កិច្ចចូលរួមសហការល្អពីប្រជាពលរដ្ឋនោះទេ បើទោះបីជាអាជ្ញាធរពាក់ព័ន្ធ មានវិធានការ ខិតខំប្រឹងប្រែងយ៉ាងណា ក៏គ្មានប្រសិទ្ធឡើយ ដោយសារប្រជាពលរដ្ឋមួយចំនួនធំបានបយល់ដឹងយ៉ាងច្បាស់អំពីច្បាប់ទម្លាប់ និងមានមួយចំនួនតូចនៅពុំទាន់យល់ពីច្បាប់ទម្លាប់នោះទេ៕
គួរបញ្ជាក់ផងដែរមុនរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៤ឃេីញថារញេរញៃខុសពីការរៀបចំរួច។

មតិរបស់អ្នក