ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារនៃខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ហម ហ៊ុន នាយខណ្ឌបានចូលរួមប្រជុំពិភាក្សា និងពិនិត្យលទ្ធផលរបស់ក្រុមការងាចុះវាស់វែងដីអាង៥មករា ស្ថិតក្នុងឃុំកកោះ និងឃុំត្បូងក្រពើ ស្រុកសន្ទុក

ក្រុមការងារខណ្ឌចូលរួមអមដំណើរឯកឧត្តមណៅ ធួក រដ្ឋលេខាធិការនៃក្រសួងកសិកម្ម និងប្រតិភូអមដំណើរ ចុះពិនិត្យបទល្មើសជលផលនៅបឹងទន្លេសាប

លោក សៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បានចូលរួមជាមួយអង្កការសម្ពន្ធ័សត្វព្រៃ និងរដ្ឋបាលព្រៃឈើ ដោះលែងសត្វពោះថ្លាន់ប្រភេទតូចរស់ ចំនួន៣១ក្បាល ចូលក្នុងព្រៃធម្មជាតិក្នុងភូមិសាស្ត្រតំបន់អូរតាសេកភូមិខ្សាច់ជីរស់ ឃុំ កំពង់គោ ស្រុកកំពង់ស្វាយ

សង្កាត់រដ្ឋបាលជលផលពាមបាង និងសង្កាត់រដ្ឋបាលជលផលសណ្តាន់ សហការកម្លាំងអធិការប៉ុស្តិ៍ឈើទាល ដឹកនាំកម្លាំងសហគមន៍នេសាទដូនស្ដើង និងប្រជាការពារ បន្តសកម្មភាពរុះរើរបាំងសាច់អួន និងស្បៃមុងចំណុច អន្លង់ធំ ឃុំពាមបាង ស្រុកស្ទោង និងភូមិមានរិទ្ធ និងព្រៃជ័រ ឃុំឈើទាល។

មតិរបស់អ្នក